បឹងកេត ប៉ះអាស៊ីអឺរ៉ុប ប្រកួតចុងក្រោយនៃពាន Cambodia Airway Pre-Season Cup
ការប្រកួតពានរង្វាន់ Cambodia Airway Pre-Season Cup រដូវកាល ២០២១ ឈានចូលមកដល់ការប្រកួតចុងក្រោយហើយ ដោយក្រុមម្ចាស់ផ្ទះ បឹងកេត ត្រួវជួបជាមួយនឹង អាស៊ីអឺរ៉ុប យូណាយធីត នៅវេលាម៉ោង ៣ រសៀល នៅថ្ងៃ អង្គារ៍ ទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២១ ។
មកទល់នឹងពេលនេះ ក្លិបបឹងកេតកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ខណៈដែលអាស៊ីអឺរ៉ុប ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ដែលក្រុមទាំង ២ មាន ៣ ពិន្ទុដូចគ្នា ក៏ប៉ុន្តែអាស៊ឺអឺរ៉ុប មានគ្រាប់ស៊ុតច្រើនជាង ។
ដ្បិតនៅសល់ប្រកួតនេះមួយទៀត ក៏ពិតមែន ក៏ប៉ុន្តែពានដែលមាន ៦ ប្រកួតនៅលើទឹកដី បឹងកេតមួយនេះ បានរកឃើញក្រុមជើងឯករួចទៅហើយ គឺជាក្រុម នគរបាលជាតិ ដោយប្រកួតមិនដែលចាញ់សោះ ក្នុងនោះ ឈ្នះ បឹងកេត ៣ ទល់នឹង ២ ។ ឈ្នះអាស៊ីអឺរ៉ុប ដោយលទ្ធផល ១ ទល់នឹង ០ និងចុងក្រោយឈ្នះអគ្គីសនីកម្ពុជា ដោយលទ្ធផល ១ ទល់នឹង ០ ៕