Ronaldo ប្រកាសកាលបរិច្ឆេទ ចូលនិវត្តន៍ពីជម្រើសជាតិព័រទុយហ្គាល់
កីឡាករ Christiano Ronaldo ខ្សែប្រយុទ្ធរបស់ក្លិប Juventus កំពុងតែស្ថិតនៅក្នុងវ័យ ៣៦ ឆ្នាំ តែបើគិតអំពីមុខមាត់ ដងខ្លួន និង បច្ចេកទេសលេងកីឡាបាល់ទាត់ ប្រហែលជានៅអ៊េមជាងកីឡាករក្មេងៗ ស្រករក្រោយទៅទៀត ។
Ronaldo បាននិយាយថា ការបន្តអាជីពបាល់ទាត់របស់គេ ប្រហែលជាជិតបញ្ចប់ហើយ ដោយគេគ្រោងនឹងចូលនិវត្តន៍ពីជម្រើសជាតិព័រទុយហ្គាល់នៅក្រោយព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ខណៈដែលការចូលនិវត្តន៍ពីក្លិបអាជីពវិញ គេនៅមិនច្បាស់នៅឡើយទេ តែគេក៏មិនធានាទេ ថាអាចលេងបាល់ទាត់បានដល់ ២០ ឆ្នាំ ទៀត ឬ អត់ ។
គួរឱ្យដឹងដែរថា Ronaldo បានចាប់អាជីពបាល់ទាត់នេះអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដោយធ្លាប់លេងឱ្យក្លិបល្បីៗជាច្រើនដូចជា Manchester United, Real Madrid និង Juventus ហើយធ្លាប់ឈ្នះពានជាច្រើនទៀតផង ៕