Neymar ថាមិនហ៊ានទៅ Premier League ទេ ព្រោះមូលហេតុមួយ
កីឡាករខ្សែប្រយុទ្ធរបស់ក្លិបយក្សបារាំង Paris Saint Germain (PSG) បានប្រកាសថា ខ្លួនអាចទៅលេងនៅក្របខណ្ឌល្បីៗជាច្រើននៅជុំវិញពិភពលោក ក៏ប៉ុន្តែ Premier Leauge (លីគកំពូលអង់គ្លេស) គឺគេមិនចង់ទៅលេងនោះឡើយ ។
ចំពោះមូលហេតុជាក់លាក់ដែលធ្វើឱ្យគេ មានភាពខ្លាចរអារមិនហ៊ានទៅលេងនៅទីនោះ ក៏ដោយសារតែការប្រកួតនៅទីនោះ មានការប៉ះទង្គិចគ្នាខ្លាំងពេក ស្ទើររាល់ការប្រកួត ។ Neymar បានបន្ថែមថា ខ្លួនក៏មិនសូវជាងតាមដានការប្រកួត Premier League ដែរ ដោយសារតែវាគួរឱ្យរន្ធត់ខ្លាំងពេក ។
គួរឱ្យដឹងដែរថា Neymar ធ្លាប់ត្រូវបានក្លិបធំៗជាច្រើន នៅក្របខណ្ឌលីគកំពូលអង់គ្លេស (English Premier League) ទាក់ទងមកដែរ ក៏ប៉ុន្តែគេមិនដែលចាប់អារម្មណ៍ទៅចូលរួមឡើយ ៕