ភ្នំពេញក្រោន លើកពាន Forward Pre-Season Cup រដូវកាលដំបូង ជាមួយរង្វាន់ ៤ លានរៀល
កាលពីរាត្រី ថ្ងៃអាទិត្យ ទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Forward Pre-Season Cup ២០២១ នេះ មានការប្រកួតចំនួន ២ គូ គឺគូដណ្តើមលេខ ៣ ព្រះខ័នរាជស្វាយរៀង ជួបជាមួយនឹង អង្គរថាយហ្គឺរ និង គូដណ្តើមពានរង្វាន់ វិសាខា ជួបជាមួយនឹង ភ្នំពេញក្រោន ។
ជាលទ្ធផល ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្រោយយកឈ្នះអង្គរថាយហ្គឺរ ២ ទល់នឹង ០ ។ ឯភ្នំពេញក្រោន បានឈ្នះជើងឯកពាននេះ ដោយយកឈ្នះវិសាខា ដោយលទ្ធផល ៣ ទល់នឹង ២ ។
គួរឱ្យដឹងថា ម្ចាស់ពាននេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលនូវទឹកប្រាក់ចំនួន ៤ លានរៀលនឹងពានមួយ ចំណែកក្រុមលេខជើងឯករង ម្ចាស់ផ្ទះវិសាខា បានទទួលទឹកប្រាក់ ៣ លានរៀល ។ ក្រុមលេខ ៣ ព្រះខ័នរាជស្វាយរៀងទទួលបានទឹកប្រាក់ ២ លានរៀល ឯ ក្រុមលេខ ៤ អង្គរថាយហ្គឺរ ទទួលបានទឹកប្រាក់ ១ លានរៀល ៕