ចេញហើយ លទ្ធផល ចាប់ពូល Futsal វគ្គ ១/៤ ចុងក្រោយ
កម្មវិធីប្រកួត ពានរង្វាន់បាល់ទាត់ក្នុងសាល Tiger Futsal Cup ឆ្នាំ ២០២០ បានឈានចូលដល់ វគ្គ១/៤ ផ្តាច់ព្រ័ត្រហើយ ដោយមានក្រុមចំនួន ៨ មកដល់វគ្គនេះ ។ ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃ អាទិត្យ ទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ចាប់ពីម៉ោង ២ រសៀលដល់ ម៉ោង ៨ យប់ ។
លទ្ធផលចាប់គូ៖
- Loading FC ប្រកួត ដោនថោនស្ពត វេលាម៉ោង ២ រសៀល ។
- Tai Chi FC ប្រកួត Young Gun FT វេលាម៉ោង ៣ និង ៣០ នាទី រសៀល ។
- ខ្មែរនគរអេហ្វស៊ី ប្រកួត ឪម៉ាល់ អេហ្វស៊ី វេលាម៉ោង ៥ ល្ងាច ។
- មហាហង្ស អលស្តារ អេហ្វស៊ី ប្រកួត PANDA FC វេលាម៉ោង ៦ និង ៣០ នាទីល្ងាច ។
គួររំឭកដែរថា ពិធីចាប់ពូលបានប្រព្រឹត្តិទៅតាំងពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ មកម្ល៉េះ នៅសាលសន្និសិទ្ធរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែមិនបានប្រកាសលទ្ធផលភ្លាមៗនោះឡើយ ដោយសារតែបានប្រព្រឹត្តិទៅដោយបិទទ្វារ មិនមានអ្នកចូលរួមឡើយ ក្រៅពីក្រុមទាំង ៨ ខាងលើ ៕