បើកឆាក ២ គូ Forward Pre-Season Cup ២០២១ រកឃើញក្រុម ២ ឡើងវគ្គផ្តាច់ព្រ័ត្រ
នៅល្ងាចថ្ងៃសុក្រ ទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ នៅកីឡដ្ឋាន ព្រីនស៍ មានការបើកការប្រកួតពានរង្វាន់ Forward Pre-Season Cup ឆ្នាំ ២០២១ ដោយមានក្លិបបាល់ទាត់ធំៗ ចំនួន ៤ ចូលរួម រួមមាន ក្លិបបាល់ទាត់វិសាខា ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង និង ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ។
ក្នងថ្ងៃបើការប្រកួតនេះផងដែរ ក៏មាននូវការប្រកួតចំនួន ២ គូ គឺ រវាងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និង ក្លិបបាល់ទាត់វិសាខា ដែលលទ្ធផល ក្រុមព្រះខ័នរាជស្វាយរៀង បានចាញ់ វិសាខា សោយលទ្ធផល ៤ ទល់នឹត ១ ខណៈដែលការប្រកួតទី ២ គឺជំនួបរវាងក្លិបបាល់ទាត់ភ្នំពេញក្រោន និង អង្គរថាយហ្គឺ បានបញ្ចប់ទៅដោយភ្នំពេញក្រោន បានយកឈ្នះ អង្គរថាយហ្គឺរ ដោយលទ្ធផល ១ ទល់នឹង ០ ។
ចំពោះក្រុមដែលឈ្នះការប្រកួតនាល្ងាចថ្ងៃនេះ នឹងឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ឬ ក្រុមដែលចាញ់នឹងត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ ដែលការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋានព្រីនស៍ នៅថ្ងៃអាទិត្យ ទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយគូទី ១ នៅវេលាម៉ោង ៣ រសៀល ឯ គូទី ២ នៅវេលាម៉ោង ៧ ល្ងាច ៕
ប្រភព៖ VSK