Chelsea យកឈ្នះ Spur ដោយបាល់ប៉េណាល់ទី បន្តកំណត់ត្រាមិនដែលចាញ់ ៤ ប្រកួតជាប់គ្នា (វីដេអូ)
ក្លិបបាល់ទាត់ Chelsea ដែលលេងនៅលីគកំពូលអង់គ្លេស (English Premier League) បានទទួលជ័យជម្នះដោយទទួលបាន ៣ ពិន្ទុ ពីក្រុម Tottenham Hotspur ក្រៅដី នារំលងអាធ្រាត្រឈានចូលថ្ងៃសុក្រ ទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ។
ជ័យជម្នះនេះរកបាន ដោយគ្រាប់បាល់ពិន័យនៅត្រង់ចំណុចប៉េណាល់ទី ដោយស៊ុតបញ្ចូលទីដោយកីឡាករ Jorginho នៅនាទីទី ២៣ ដោយលទ្ធផលនេះ បានអូនបន្លាយរហូតដល់បញ្ចប់ការប្រកួត ដោយលទ្ធផល ១ ទល់នឹង ០ ។
គួរឱ្យដឹងដែរថា Chelsea បានបន្តភាពមិនដែលចាញ់របស់ខ្លួនបាន ៤ សប្តាហ៍មកហើយ បន្ទាប់ពីដូរគ្រូបង្វឹកថ្មីមក ដោយក្នុងនោះឈ្នះ ៣ និង ស្មើ ១ មាន ៣៦ ពិន្ទុ ឈរនៅលេខ ៦ នៃតារាង English Premier League ៕
ប្រភព៖ EPL