មិនដល់ ១ សប្តាហ៍ផង AT Madrid រកឃើញកីឡាករ ៣ រូប មានផ្ទុកកូវីដ ១៩
João Félix Sequeira កីឡាករខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបាល់ទាត់ Athletico Madrid វ័យ ១៩ ឆ្នាំ ត្រូវបានក្លិបរបស់ខ្លួនប្រកាសថាមានផ្ទុកូវីដ ១៩ កាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ។
ការឆ្លងនេះមិនទាន់មានការបញ្ជាក់ថាគេបានឆ្លងមកពីណាឡើយ តែត្រូវបានគេដាក់ការសង្ស័យថា ដោយការទាក់ទងគ្នាជាមួយមិត្តរួមក្រុមរបស់គេ ២ រូប គឺ ឡាករ Mario Hermoso និង កីឡាករ Yannick Carrasco ដែលរូបគេទាំង ២ រូបនេះ ត្រូវបានតេស្តិ៍ឃើញមានផ្ទុកមេរោគនេះ កាលពីសប្តាហ៍មុន ។
Mario Hermoso
Yannick Carrasco
ត្រឹមរយៈពេល មិនដល់ ១ សប្តាហ៍ផង AT Madrid បានរកឃើញកីឡាកររបស់ខ្លួនដែលមានផ្ទុកកូវីដ ១៩ ដល់ទៅ ៣ រូបទៅហើយ ខណៈដែលក្រុមកំពុងតែត្រូវរក្សាតំណែងលេខ ១ La Liga ផង ៕
ប្រភពៈ skysport