អាស៊ីអឺរ៉ុប ក្រសោប ៣ ពិន្ទុ ពីប្រកួតដំបូង Pre-Season Cup 2021
នៅវេលាម៉ោង ៣ និង ៣០ នាទី ថ្ងៃពុធ ទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ក្នុងពានរង្វាន់ ខេមបូឌាអ៊ែវ៉េ ប្រចាំឆ្នាំ ២០២១ រវាងក្រុម អាស៊ឺអឺរ៉ុប និង ក្រុមបាល់ទាត់ អគ្គីសនីកម្ពុជា នៅកីឡដ្ឋាន ខេមបូឌាអ៊ែវ៉េ ក្រុមបាល់ទាត់ អាស៊ីអឺរ៉ុប យូណាយធីត បានយកជ័យជម្នះ ដោយលទ្ធផល ៣ ទល់នឹង ២ ។
ដោយក្នុងនោះនៅតង់ទី ១ ការប្រកួតបានបញ្ចប់ទៅដោយលទ្ធផល ២ ស្មើ ដោយអាស៊ីអឺរ៉ុប ជាអ្នករកបានមុនដោយកីឡាករ Ghengba Samuel រកបាន ២ គ្រាប់នៅនាទីទី ២៣ និង ៤៣ មុននឹងត្រូវវាយបកវិញដោយ អគ្គីសនីកម្ពុជា នៅនាទីទី ៣០ ដោយកីឡាករ សារ ទី និង ១ គ្រាប់ទៀតដោយកីឡាករ ចន្ថា ចាន់ធាការ នៅនាទីទី ៣៣ ។ ឈានចូលតង់ទី ២ ក្រុមទាំង ២ មិនអាចធ្វើអ្វីគ្នាបានឡើយ តែឈានមកដល់ចុងតង់ទី ២ អាស៊ីអឺរ៉ុបយូណាតធីត បានបន្ថែមគ្រាប់ជ័យជម្នះ នៅនាទីទី ៩០ បូក ១ យកឈ្នះដោយលទ្ធផល ៣ ទល់នឹង ២ ។
មកទល់នឹងពេលនេះ អាស៊ីអឺរ៉ុប កំពុងតែឈរនៅកំពូលតារាងពានរង្វាន់មួយនេះ ដោយមាន ៣ ពិន្ទុ ស្មើជាមួយក្រុមលេខ ២ នគរបាលជាតិ ខណៈដែល ម្ចាស់ផ្ទះបឹងកេត និង អគ្គីសនីកម្ពុជា ស្ថិតនៅបាតតារាង មិនទាន់មានពិន្ទុរាប់នឹងគេ ៕
ប្រភពៈ AEU