ទៅចិនមិនបានប៉ុន្មានផង Oscar ថាចង់មក Chelsea វិញ ព្រោះមូលហេតុនេះ!
Oscar dos Santos Emboaba Júnior កីឡាករខ្សែបម្រើរបស់ក្លិប Shanghai SIPG ត្រូវបានគេដឹងថា រូបលោកបានទាក់ទាញដោយទឹកប្រាក់ជាថ្នូរនឹងការផ្ទេរទៅលេងនៅក្លិបលីគកំពូលចិន កាលពីឆ្នាំ ២០១៧ កន្លងទៅនេះ។ យ៉ាងណាមិញ នៅទីនោះ កីឡាកររូបនេះ អាចទទួលបានប្រាក់ឈ្នួលច្រើនជាងលេង នៅលីគកម្រិតពិភពលោកទៅទៀត។
Oscar បាននិយាយថា ខ្លួនចង់ទៅប្រកបអាជីពនៅក្លិបលីគកំពូលអ់ង់គ្លេស Chelsea វិញ ក្រោយពីចាកចេញពីក្លិបបច្ចុប្បន្នរបស់ខ្លួននេះទៅ ដោយសារតែខ្លួននៅមានក្តីស្រម៉ៃដែលត្រូវធ្វើនៅទីនោះ មុននឹងបញ្ចប់អាជីពបាល់ទាត់ ។
ទោះជាបែបណាក្តី កីឡាកររូបនេះ ប្រហែលជាពិបាកក្នុងការវិលត្រលប់ទៅកាន់ក្លិបចាស់វិញ ពីព្រោះក្លិបនៅអ៊ឺរ៉ុបភាគច្រើនមិនសូវជាចាប់អារម្មណ៍កីឡាករអ៊ឺរ៉ុប ដែលមកលេងនៅលីគតំបន់អាស៊ីឡើយ៕
ប្រភពៈ dailymail