ឃើញ Lingard ចង់ទៅពេក ManU អនុញ្ញាតិឱ្យ West Ham ខ្ចីជើងរហូតដល់ចប់រដូវកាល
កីឡាករ Jesse Lingard ខ្សែបម្រើប្រយុទ្ធរបស់ក្លិបបាល់ទាត់ Manchester United ត្រូវបានក្លិបសម្រេចចិត្តដាក់ឱ្យក្លិប West Ham United ខ្ចីជើង នៅក្នុងការដោះដូរកីឡាករនៅពាក់កណ្តាលរដូវកាល ២០២១ នេះ ។
ការផ្ទេរទៅកាន់ក្លិបថ្មីក្នុងលក្ខខណ្ឌខ្ចីជើងនេះ ត្រូវបានបង្ហើបថា គិតត្រឹមពាក់កណ្តាលរដូវកាលសិន ដោយរង់ចាំមើលសមត្ថភាពរបស់គេ មុននឹងសម្រេចចិត្តថា ត្រូវទិញយក ឬ ក៏បន្តខ្ចីជើងបន្តទៀត។ ចំណែកឯ កីឡាករ Jesse Lingard វិញ ត្រូវបានគេដឹងថាប៉ងទៅក្លិបនេះយូរហើយ ។
គួរឱ្យដឹងដែរថា Jesse Lingard បានចូលរួមជាមួយនឹង ManU តាំងពីឆ្នាំ ២០១១ តែត្រូវក្លិបបិសាចក្រហម ដាក់ឱ្យគេខ្ចីជើងជិត ៥ ឆ្នាំ មុននឹងយកមកប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ២០១៦ ៕
ប្រភពៈ goal