ទោះនៅសម្រាកព្យាបាលរបួសតែ Van Djik នៅតែជាខ្សែការពារល្អបំផុតលើលោក
កីឡាករខ្សែការពារ Virgil van Dijk របស់ក្លិបបាល់ទាត់ Liverpool កំពុងតែសម្រាកព្យាបាលរបួសសសៃពូរជង្គង់របស់គេ ដែលនឹងត្រូវឃ្លាតឆ្ងាយពីទីលានបាល់ទាត់ប្រមាណជា ១ រដូវកាលទៀត។
ដ្បីតតែបែបនេះក៏ពិតមែន ក៏ប៉ុន្តែកីឡាករជម្រើសជាតិហូឡង់វ័យ ២៩ ឆ្នាំរូបនេះ នៅតែស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករខ្សែការពារល្អបំផុតលើលោកដដែល ពីព្រោះមិនទាន់មានខ្សែការពាររូបណា អាចជំនួសកន្លែងគេបានឡើយ ដោយមុនពេលរបួសនេះ គេបានវ៉ាដាច់ Ronaldo និង Messi ក្លាយជាខ្សែការពារទី ១ ដែលអាចឈ្នះពាន Ballon D’or បាន ។
គួរឱ្យដឹងដែរថា បន្ទាប់ពី Virgil van Dijk មានកីឡាករ ២ រូបទៀត គឺ Matthijs De Light របស់ Juventus និង Marquinhos របស់ក្លិប Paris Saint Germain ដែលត្រូវបានគេចាត់ទុកថាជាកីឡាករខ្សែការពារល្អបំផុតលើលោក ៕
ប្រភពៈ skysport