អុញ! គ្រូបង្វឹកថ្មី Chelsea ដៀលខ្សែប្រយុទ្ធខ្លួនឯង ឡើងកប់ៗមាត់បែបនេះ!
លោក Thomas Tuchel ត្រូវបានក្លិបបាល់ទាត់ Chelsea ឱ្យចូលមកកាន់តំណែងជាគ្រូបង្វឹកដឹកនាំក្រុម ក្រោយពីការចាកចេញរបស់លោក Frank Lampard ដែលដឹកនាំក្រុមមិនសូវបានល្អ អស់រយៈពេលពាក់កណ្តាលរដូវកាលកន្លងមកនេះ ។
ខណៈដែលមិនសូវសប្បាយចិត្តប៉ុន្មានឡើយ ក្នុងការមកដឹកនាំក្រុមដែលកំពុងធ្លាក់ជើង ក្រោយពីចាប់ផ្តើមហ្វឹកហាត់អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនោះ លោក Thomas Tuchel បានថ្លែងយ៉ាងចំៗថា កីឡាករខ្សែប្រយុទ្ធរបស់លោកគ្មានគុណភាពឡើយ ដែលនេះជាហេតុផលធ្វើឱ្យក្រុមលោកធ្លាក់ជើង អស់ពាក់កណ្តាលរដូវកាល ។
ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហានេះ លោកបានបញ្ជាក់ថាគ្មានអ្វីអាចជួយទាន់ពេលវេលាឡើយ។ អ្វីដែលលោកសង្ឃឹមនោះ គឺការនាំយកខ្សែប្រយុទ្ធថ្មីមកកាន់ក្រុម Chelsea នាទីផ្សារដោះដូរ ឆាប់ៗខាងមុខនេះប៉ុណ្ណោះ៕
ប្រភព៖ goal