Euro ត្រៀមរកប្រទេសតែ ១ ធ្វើជាម្ចាស់ផ្ទះ ក្រោយកូវីដ-១៩ នៅតែវាយលុកខ្លាំង
ការប្រកួតពានរង្វាន់ បាល់ទាត់ជម្រើសជាតិដ៏ធំបំផុតរបស់ទ្វីបអឺរ៉ុប UEFA Euro ២០២០ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២១ និង បញ្ចប់ទៅវិញនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ ខាងមុខនេះ បន្ទាប់ពីលើកពេលប្រកួតម្តងរួចមកហើយ កាលពីឆ្នាំ ២០២០ ។
ទោះបីជាយ៉ាងណាក្តី ការប្រកួតគ្រោងនឹងធ្វើជាធម្មតា តែចំពោះគម្រោងការដែលតម្រូវឱ្យប្រទេសទាំងអស់ធ្វើជាម្ចាស់ផ្ទះរៀងៗខ្លួន នឹងត្រូវបានប្តូរចេញ ដោយនឹងកំណត់យកតែប្រទេសណាមួយធ្វើជាកន្លែងប្រកួតទាំងអស់។
មូលហេតុនៃការផ្លាស់ប្ដូរនេះ គឺត្រូវបានគេដឹងថាដោយសារតែកូវីដ ១៩ រលកទី ២ នៅអឺរ៉ុបកំពុងតែកើនឡើងខ្លាំង ដែលធ្វើឱ្យមានការព្រួយបារម្ភអំពីហានិភ័យនៃការប្រកួតនៅពាសពេញទ្វីបអឺរ៉ុប ។
យ៉ាងណាក្តី មកទល់នឹងពេលនេះ នៅមិនទាន់មានការប្រកាសផ្លូវការណាមួយពី UEFA ថា ប្រទេសណានឹងក្លាយជាម្ចាស់ផ្ទះរៀបព្រឹត្តិការណ៍នេះ នៅឡើយទេ ដោយត្រូវរង់ចាំការប្រជុំអនុម័ត នៅចុងខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះសិន៕
ប្រភពៈ BT