David Alaba ដាច់ចិត្តចោល PSG និង Liverpool ទៅជាមួយ Real Madrid ព្រោះមូលហេតុនេះ!
កីឡាករខ្សែបម្រើការពារ David Alaba បានឈានដល់ការចុះកុងត្រា ដើម្បីចូលរួមជាមួយនឹងក្លិប Real Madrid ដោយគ្មានតម្លៃខ្លួន ក្នុងការដោះដូរកីឡាករពាក់កណ្តាលរដូវកាល ២០២០-២០២១ នេះ ក្នុងកុងត្រារយៈពេល ៤ ឆ្នាំ នៅលីគកំពូលអេស្ប៉ាញ La Liga ។
ចំពោះការផ្ទេរទៅកាន់ក្លិបថ្មីនេះ David Alaba បានច្រានចោលនូវសំណើររបស់ក្លិបធំៗ ២ ក្នុងការនាំយករូបគេទៅ ដែលមានដូចជា Paris Saint Germaint (លីគកំពូលបារាំង) និង ក្លិប Liverpool FC (លីគកំពូលអង់គ្លេស) ។
គួរឱ្យដឹងដែរថា កីឡាករវ័យ ២៨ ឆ្នាំ សញ្ជាតិអូស្ត្រាលីរូបនេះ បានចូលរួមជាមួយនឹងក្លិប Bayern Munich អស់រយៈពេល ១៣ ឆ្នាំមកហើយ ពោលគឺចាប់តាំងតែពីគេនៅវ័យ ១៥ ឆ្នាំមកម្ល៉េះ។ ជាញឹកញាប់ កីឡាកររូបនេះ តែងតែបង្ហើបថា រូបគេមានក្តីស្រម៉ៃលេងឱ្យ Real Madrid តាំងពីចូលហាត់បាល់ដំបូង៕
ប្រភព៖ theguardian