Barcelona ធ្លាប់បដិសេធ Ronaldo ទើបខ្សែប្រយុទ្ធឆ្នើមនេះ ដាច់ចិត្តធ្វើរឿងនេះកាលពីឆ្នាំ ២០០៣
កីឡាករខ្សែប្រយុទ្ធ Christiano Ronaldo ត្រូវបានគេដឹងថាបានឡើងជើងខ្លាំងកាលពីកំឡុងឆ្នាំ ២០០៥ ពោលគឺក្រោយពេលដែលគេបានផ្លាស់ទៅ Manchester United កាលពីឆ្នាំ ២០០៣ ក៏ប៉ុន្តែមុនពេលផ្លាស់ទៅកាលនោះ Ronaldo ធ្លាប់ជួបរឿងដ៏គួរឱ្យក្តុកក្តួលមួយ នោះគឺក្លិបដែលគេចង់ទៅលេង មិនត្រូវការរូបគេឡើយ។
កាលនោះ ក្រោយពីលេចធ្លោខ្លាំងនៅ ក្លិប Sporting កាលពីឆ្នាំ ២០០២ កីឡាកររូបនេះ ត្រូវបានក្លិបជាច្រើនទាក់ទងទៅ។ ក្នុងនោះ ភ្នាក់ងាររបស់កីឡាករឆ្នើមរូបនេះ បានស្នើរសុំទៅកាន់ Barcelona ដោយលក់ឱ្យក្នុងតម្លៃធូរថ្លៃជាងគេ (២០លានផោន) ប៉ុណ្ណោះ ប្រសិនបើក្លិបនេះចង់បាន តែ Barcelona បានបដិសេធ។ ភ្លាមៗនោះ Ronaldo ក៏សម្រេចចិត្តទៅកាន់ ManU វិញ ក្នុងតម្លៃខ្លួនដល់ទៅ ២៣ លានដុល្លារ ។
លោក Joan Laporta ដែលជាប្រធានក្លិប Barcelona កាលនោះ បានថ្លែងថា ក្នុងឆ្នាំ ២០០៣ Barcelona ចង់បាន Ronaldinho ខ្លាំងជាង ខណៈដែល Ronaldo មិនទាន់ស្ថិតនៅក្នុងកែវភ្នែករបស់លោកនៅឡើយទេ៕
ប្រភព៖ marca