ក្លិបធំៗ នៅ Premier League កំពុងដណ្តើមគ្នាទិញខ្សែការពារកូរ៉េខាងត្បូងរូបនេះ
ខ្សែការពារ Kim Min-Jae របស់ក្រុម Beijing Guoan នៃលីគកំពូលចិន កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិបធំៗនៅក្របខណ្ឌ English Premier League ក្រោយលេចឮដំណឹងថា រូបគេជិតផុតកុងត្រាពីក្លិបបច្ចុប្បន្ន ។
ក្លិបទាំង ២ នោះរួមមាន តោខៀវ Chelsea និង Tottenham Hotspur ។ ចំពោះកីឡាកររូបនេះ ត្រូវបានគេចាប់អារម្មណ៍ខ្លាំងដោយសារតែមាឌធំ និង កម្ពស់ខ្ពស់ (១៩០ សង់ទីម៉ែត្រ) ខណៈដែលរហ្សសនាមរបស់គេគឺ «The Monster»។ ម្យ៉ាងវិញទៀត រូបគេ គឺត្រូវបានគេស្គាល់ច្បាស់ថា ជាខ្សែការពារដ៏រឹងមាំរបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង និង លីគកំពូលចិន។
គួរឱ្យដឹងថា កុងត្រារបស់ Min-Jae នឹងផុតនៅចុងខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ។ ដូចនេះ ប្រសិនបើក្លិបណាមួយ យករូបគេទៅ នឹងមិនត្រូវការចំណាយថរិកាអ្វីឡើយ ក្រៅពីប្រាក់ខែ៕
ប្រភព៖ shoot