លីគកំពូលវៀតណាម ផ្អាកជាផ្លូវការហើយ ក្រោយពីមានការផ្ទុះកូវីដ-១៩
មានករណីកូវីដ-១៩ ចំនួន ៨៤ ករណីថ្មី ត្រូវបានគេរកឃើញនៅក្នុងប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ ទី ២៨ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ។ ដោយក្នុងនោះ ១១ ករណី ត្រូវបានរកឃើញនៅភាគខាងជើងទីក្រុង Quang Ninh និង ៧៣ ករណីផ្សេងទៀតស្ថិតនៅក្នុងទីក្រុង Hai Duong ។
ករណីកូវីដ-១៩ នេះ ត្រូវបានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ នៅក្នុងប្រទេសភូមិផងរបង ជាមួយកម្ពុជា មួយនេះសម្រេចចិត្តបិទការប្រកួតចោលទាំងស្រុងនៅក្នុងទីក្រុងទាំង ២ នេះ ដែលមានក្លិបបាល់ទាត់ចំនួន ២ នៅក្នុងលីគកំពូលវៀតណាម ។ ចំណែកឯ ការប្រកួតផ្សេងៗទៀត ដែលនៅសេសសល់នៅលីគកំពូលវៀតណាម ត្រូវបានប្រកាសឱ្យប្រកួតបិទទ្វារសារជាថ្មី ។
គួរឱ្យដឹងដែរថា លីគកំពូលវៀតណាមបានចាប់ផ្តើមបាន ២ សប្តាហ៍ហើយ ដោយមុននេះមានការអនុញ្ញាតិឱ្យមានអ្នកចូលរួមទស្សនាដល់ទៅចំនួនពាក់កណ្តាលនៃចំនួនកៅអីទាំងអស់ ដែលជាមធ្យមមានអ្នកទស្សនាប្រមាណជាង ៦ ពាន់នាក់ ក្នុងការប្រកួតនីមួយៗ៕
ប្រភពៈ vnexpress