រដូលកាលថ្មី ខ្សែបម្រើជម្រើសជាតិជប៉ុន Shinji Kagawa ផ្ទេរទៅកាន់ក្លិបលីគកំពូលក្រិក
Shinji Kagawa កីឡាករខ្សែបម្រើដ៏ល្អរបស់ក្រុមជម្រើសជាតិជប៉ុន បានផ្ទេរចេញពីក្លិប Zaragoza នៃលីគទី ២ អេស្ប៉ាញ ទៅកាន់ក្លិបលីគកំពូលក្រិក POAK ហើយ គាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២១ ។
ការផ្ទេរទៅនេះ ត្រូវបានគេដឹងថាមិនមានតម្លៃខ្លួនអ្វីឡើយ ពីព្រោះគេបានបញ្ចប់កុងត្រាពីក្លិបចាស់ Zaragoza ហើយ ។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះ ត្រូវបានគេដឹងថាជាកីឡាករដ៏ជោគជ័យម្នាក់របស់ជប៉ុន ដែលបានជាប់ជម្រើសជាតិជប៉ុនតាំងពីវ័យ ១៦ ឆ្នាំ រហូតមកដល់បច្ចុប្បន្ន ដោយមិនទាន់មានកីឡាករវ័យក្មេងណាម្នាក់មកជំនួសកន្លែងគេបាននៅឡើយទេ ។
សម្រាប់ក្រុមអាជីពវិញ គេបានចាប់ផ្តើមនៅក្លិប Cerezo Osaka នៃលីគកំពូលជប៉ុន មុននឹងផ្លាស់ទៅលេងនៅ BVB នៃលីគកំពូលអាល្លឺម៉ង់ ហើយបានផ្ទេរទៅកាន់ ManU នៅឆ្នាំ ២០១២ ៕
ប្រភពៈ BRSPort