អីយ៉ាស់! វិសាខា នឹងធ្វើជាម្ចាស់ផ្ទះ Pre-Season Cup ចូលរួមដោយក្រុមខ្លាំង ៣
នៅថ្ងៃព្រហស្បតិ៍ ទី ២៨ ខែមករា ឆ្នាំ ២០២១ ក្រុមហ៊ុនផ្គត់ផ្ទង់សម្ភារៈកីឡា Forward បានប្រកាសអំពីការប្រកួតពានរង្វាន់ Pre-Season មួយ ដែលនឹងធ្វើឡើងនៅលើទឹកដីរបស់កីឡដ្ឋានវិសាខា ចាប់ពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ ។
ការប្រកួតនេះត្រូវបានប្រកាសថានឹងចូលរួមប្រកួតដោយក្រុមខ្លាំងចំនួន ៤ គឺ ម្ចាស់ផ្ទះវិសាខា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្លិបបាល់ទាត់ភ្នំពេញក្រោន និង ក្លិបបាល់ទាត់មកពីខេត្តសៀមរាប អង្គរថាយហ្គើរ ។ ចំពោះរូបមន្តប្រកួតត្រូវបានដឹងថាប្រើរូបមន្តចាញ់ធ្លាក់ ។
យ៉ាងណាមិញ នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២១ នឹងមានការប្រកួតចំនួន ២ គូ ហើយនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមដែលឈ្នះនឹងត្រូវដណ្តើមជើងឯក ឯ ក្រុមចាញ់ត្រូវប្រកួតដណ្តើមលេខ ៣ ។
ប្រភពៈ forward