ស្ទើរមិនជឿ! ManU អត់ដែលចាញ់ ១២ ប្រកួតហើយ បែរមកចាញ់ក្រុមបាតតារាង
Manchester United បានរងបរាជ័យក្នុងទឹកដីខ្លួនឯង នៅក្នុងការប្រកួតជាមួយនឹងលីគកំពូលអង់គ្លេស (English Premier League) សប្តាហ៍ទី ២០ ក្រោមស្នាដៃក្រុមបាតតារាង នៅម៉ោង ៣ ទាបភ្លឺថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ នេះ។
លទ្ធផលបានបញ្ចប់ទៅដោយ ក្រុម Manchester United ចាញ់ Sheffield United ក្នុងលទ្ធផល ២ ទល់នឹង ១។ ចំពោះលទ្ធផលនេះ ធ្វើឱ្យក្រុមបាតតារាងហាក់មានទឹកមាត់លេបវិញបន្តិច ក្រោយ ១៩ ប្រកួតហើយ ទើបតែរកបានជ័យជម្នះបានម្តង។
ចំពោះក្រុម Manchester United វិញ ដ្បិតតែចាញ់ក៏ពិតមែន ក៏នៅតែអាចរក្សាខ្លួននៅឈរលេខ ២ នៃកំពូលតារាងដដែល ដោយមាន ៤០ ពិន្ទុ ក្រោយឆ្លងកាត់ ២០ ប្រកួត ។ ចំណែកក្រុមកំពូលតារាង ManCity មាន ៤១ ពិន្ទុ តែទើបឆ្លងកាត់ ១៩ ប្រកួតប៉ុណ្ណោះ ៕
ប្រភពៈ PL