បឹងកេត ស្ថិតនៅពូល G ខណៈវិសាខាវិញ នៅពូល H ពានរង្វាន់ AFC CUP 2021
ការចាប់ពូលប្រកួតពានរង្វាន់ AFC CUP ២០២១ បានធ្វើឡើងនៅថ្ងៃពុធ ទី ២៧ ខែមករា ឆ្នាំ ២០២១ នេះ នៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ដោយលទ្ធផលវគ្គចែកពូលនេះ បានចេញជាផ្លូវការហើយ ដែលមានការបែងចែកជា ៣ តំបន់គឺ តំបន់ខាងលិច តំបន់ខាងត្បូង និង តំបន់អាស៊ាន ។
ក្រុមតំណាងឱ្យកម្ពុជា គឺបឹងកេត ស្តិតនៅក្នុងពូល G ជាមួយនឹងក្រុមជើងខ្លាំង Hanio FC (វៀតណាម) Bali United (ឥណ្ឌូនេស៊ី) និង ក្រុមដែលឈ្នះវគ្គជម្រុះ (អាចជាក្រុមមកពី ព្រុយណេ ឡាវ ឫ មីយ៉ាន់ម៉ា) ។ ចំពោះ វិសាខា វិញ ប្រសិនបើយកឈ្នះក្រុមពីទីម័រ និង ឥណ្ឌូនេស៊ី នឹង ទទួលបានកៅអីចូលទៅក្នុងពូល H ដែលស្ថិតនៅពូលជាមួយក្រុម Kedah Darul Aman (ម៉ាឡេស៊ី) Lion City Sailors (សិង្ហបូរី ) និង Saigon (វៀតណាម) ៕
ពានរង្វាន់ AFC CUP 2021 គ្រោងនឹងចាប់ផ្តើមការប្រកួតរបស់ខ្លួនពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមានក្រុមចំនួនចំនួន ៥១ មកពីប្រទេសចំនួន ៣១ ប្រកួតគ្នាដណ្តើមពានរង្វាន់មួយនេះ ៕
ប្រភពៈ afccup