កប់ណាស់! DA CRUZ ត្រលប់ពីលីគទី ២ ប្រេស៊ីល មកចូលរួមជាមួយក្លិបព្រៃវែង រដូវកាល ២០២១
កីឡាករប្រេស៊ីល DA CRUZ GUADIANO ELIEL បានបង្ហាញវត្តមាននៅលើទឹកដីកម្ពុជាសាជាថ្មី ដោយមានដំណឹងថា នឹងមកចូលរួមជាមួយនឹងក្លិបលីកកំពូលកម្ពុជាវិញនៅរដូវកាល ២០២១ ខាងមុខនេះ ។
ចំពោះក្លិបដែលកីឡាកររូបនេះត្រៀមនឹងចូលរួមជាមួយនោះគឺ ក្លិបបាល់ទាត់ខេត្តព្រៃវែង ដែលគ្រោងនឹងចូលរួមលីគកំពូលកម្ពុជារដូវកាល ២០២១ ខាងមុខនេះ ក្រោយពីឡើងមកពីលីគទី ២ ដោយជោគជ័យ ។ DA CRUZ ធ្លាប់បានមកកម្ពុជាម្តងមកហើយកាលពីឆ្នាំ ២០១៩ កន្លងទៅ ដោយបានបង្ហាញទម្រង់លេងយ៉ាងល្អកាលពីពេលនោះ តែបានសម្រេចចិត្តចាកចេញពីកម្ពុជាទៅវិញនៅឆ្នាំ ២០២០ ដោយទៅចូលរួមជាមួយនឹងក្លិបលីគទី ២ នៅឯស្រុកកំណើតវិញ ។
គួរឱ្យដឹងដែរថា កីឡាករបទពិសោធច្រើនវ័យ ៣៣ ឆ្នាំ DA CRUZ GUADIANO ELIEL បានចាប់អាជីពបាល់ទាត់កាលពីឆ្នាំ ២០១១ ដោយធ្លាប់បានប្រកបអាជីពនៅលីគកំពូលប្រេស៊ីល ថៃ ម៉ាឡេស៊ី បារ៉ែន និង កម្ពុជា ៕
ប្រភពៈ Football Tee N Dee