ManCity លត់ West Brom ចាស់ដៃឡើងកំពូលតារាង Premier League (វីដេអូ)
កាលពីរំលងអាធ្រាត្រថ្ងៃ ទី ២៧ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ក្លិបបាល់ទាត់ Manchester City បានឡើងទៅកាន់កាប់កំពូលតារាង English Premier League ក្រោយពីបានយកឈ្នះ ក្រុមបាល់ទាត់ West Brom ក្នុងលទ្ធផល ៥ ទល់នឹង ០ នៃការប្រកួត ប្រចាំសប្តាហ៍ទី ១៩ ។
ការឡើងកំពួលតារាង English Premier League សប្តាហ៍នេះ គឺបានទម្លាក់ ក្រុមខ្លាំង Manchester United មកលេខរៀងទី ២ វិញ ខណៈទោះបីជាក្រុមបិសាចក្រហមបានទទួលនូវជ័យជម្នះក៏ដោយ ។
គួរឱ្យដឹងថា ManCity បានរក្សាកំណត់ត្រាដ៏ល្អដែលមិនដែលចាញ់សោះរយៈពេល ១០ សប្តាហ៍មកហើយ ។ ដោយមាន ៤១ ពិន្ទុ ខណៈ ManU មានត្រឹម ៤០ ពិន្ទុ ឯលេខ ៣ Leicester មាន ៣៨ ពិន្ទុ ។ ចំណែកជើងឯកឆ្នាំចាស់ Liverpool កំពុងឈរនៅលេខ ៥ ហើយ ៥ ប្រកួតចុងក្រោយនេះ មិនដែលឈ្នះម្តងណាឡើយ ៕