កប់! ក្លិបអាស៊ីអឺរ៉ុប នាំយកកីឡាករស្បែកខ្មៅ ចូលរួមជាមួយ AEU រដូវកាលថ្មី ២០២១
ក្លិបបាល់ទាត់ អាស៊ីអឺរ៉ុប យូណាយធីត បានប្រកាសអំពីការចុះកិច្ចសន្យាថ្មីជាមួយនឹងកីឡាករ AJAYI GBENGA SAMUEL សញ្ជាតិនីហ្សេរីយ៉ា សម្រាប់រដូវកាលថ្មី ២០២១ ខាងមុខនេះ ដោយកីឡាករពូកែគ្រប់គ្រងបាល់រូបនេះ នឹងក្លាយជាខ្សែប្រយុទ្ធជួរមុខរបស់ AEU ក្នុងពានរង្វាន់លីគកំពូលកម្ពុជា ។
កីឡាករខាងលើត្រូវបានអ្នកចាប់អារម្មណ៍វិស័យបាល់ទាត់កម្ពុជា ចាត់ទុកថាជាខ្សែប្រយុទ្ធដែលមានគុណភាពខ្ពស់នៅលីគកំពួលកម្ពុជា ជាមួយនឹងបច្ចេកទេសដ៏ល្អក្នុងការគ្រប់គ្រងគ្រាប់បាល់ ក៏ដូចជាចែកបាល់ឱ្យមិត្តរួមក្រុមបានយ៉ាងល្អ ។
គួរឱ្យដឹងដែរថា AJAYI GBENGA SAMUEL ធ្លាប់ប្រកបអាជីពនៅក្លិបល្បីៗជាច្រើននៅលីកកំពូលនីហ្សេរីយ៉ា ថៃ និង កម្ពុជា ដូចជា Bangkok Glass, Chunburi, បឹងកេត និង ភ្នំពេញក្រោន ៕
ប្រភពៈ AEU