ធ្លាក់ទម្រង់លេងពេក Arsenal យកបានខ្សែបម្រើម្នាក់ពី Real Madrid មកជួយក្រុម
អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បានសម្រេចចិត្តនាំយកខ្សែបម្រើមួយរូបពីក្លិប Real Madrid គឺកីឡាករ Martin Ødegaard ដើម្បីមកជួយជ្រោមជ្រែងក្រុមនៅពាក់កណ្តាលរដូវកាល ២០២០-២០២១ នេះ ក្រោយពីក្រុមហាក់បង្ហាញទម្រង់លេងមិនសូវបានល្អអស់ជាងពាក់កណ្តាលរដូវកាលមក ។
កីឡាករ Martin Ødegaard ត្រូវបានគេដឹងថា បានចុះកុងត្រាខ្ចីជើងមកលេងនៅ Arsenal ដែលទទួលបានប្រាក់ខែច្រើនជាង ២ លានដុល្លារជារៀងរាល់ខែ ។ មកទល់នឹងពេលនេះក្លិបកំពុងតែធ្វើតេស្តកាយសម្បទាកីឡាកររូបនេះ ដោយនឹងប្រកាសជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ ។
គួរឱ្យដឹងថា កីឡាករ Martin Ødegaard ដ្បិតតែជាកីឡាកររបស់ Real Madrid ចាប់តាំងពីឆ្នាំ ២០១៥ មកក៏ពិតមែន ក៏ប៉ុន្តែគេត្រូវបានដាក់ឱ្យក្លិបជាច្រើនខ្ចីជើង ដែលមានដូចជា Heerenveen (២០១៧-២០១៨) Viteese (២០១៨-២០១៩) Real Sociedad (២០១៩-២០២០) ៕
ប្រភពៈ goal