បឹងកេតស្ថិតនៅ POT 4 នៃការចាប់ឆ្នោត AFC CUP 2021
ពានរង្វាន់ AFC CUP 2021 គ្រោងនឹងចាប់ផ្តើមការប្រកួតរបស់ខ្លួនពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមានក្រុមចំនួនចំនួន ៥១ មកពីប្រទេសចំនួន ៣១ ប្រកួតគ្នាដណ្តើមពានរង្វាន់មួយនេះ ។
ចំពោះការចាប់ពូលប្រកួត គ្រោងនឹងធ្វើឡើងនៅថ្ងៃពុធ ទី ២៧ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ នៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ដោយកម្ពុជា ក៏មានក្រុមចំនួន ៤ ផងដែរ ដើម្បីចូលរួមអ៊ុតមើលការចាប់ពូលនេះ ដោយបឹងកេត និង វិសាខា (ប្រសិនបើឈ្នះវគ្គជម្រុះ) ត្រូវស្ថិតនៅក្នុងប្រអប់ទី ៤ (POT 4) ដែលមានន័យថាក្រុមទាំង ២ នេះនឹងមិនប៉ះគ្នា ឬ ស្ថិតនៅពូលជាមួយគ្នាឡើយក្នុងពានរង្វាន់នេះ ។
ចំពោះក្រុមមកពីតំបន់អាស៊ាន មានក្រុមមកពីប្រទេសចំនួន ៧ គឺ វៀតណាម ( ២ ក្រុម) ម៉ាឡេស៊ី ( ២ ក្រុម) សិង្ហបូរី ( ២ ក្រុម) ហ្វីលីពីន ( ១ ក្រុម) មីយ៉ាន់ម៉ា ( ១ ក្រុម) កម្ពុជា ( ១ ក្រុម) និង ឥណ្ឌូនេស៊ី ( ១ ក្រុម) ដែលបានធានាកៅអីវគ្គចែកពូលស្រាប់ ។ ខណៈដែលក្រុម ៦ ផ្សេងទៀត មកពីកម្ពុជា មីយ៉ានម៉ា ឥណ្ឌូនេស៊ី ឡាវ ព្រុយណេ ទីម័រ នឹងត្រូវប្រកួតប្រជែងគ្នាដណ្តើរកៅអីចំនួន ២ ឡើងមកកាន់វគ្គចែកពូលនេះ ៕
ប្រភពៈ aseanfootball