ទម្លាក់ពីកំពូលតារាងហើយ មិនអស់ចិត្ត ManU ទម្លាក់ Liverpool ពី FA Cup ទៀត
នៅទៀបភ្លឺថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ក្នុងការប្រកួតវគ្គជម្រុះ ជុំទី ៤ នៃពានរង្វាន់ FA CUP ឆ្នាំ ២០២១ នេះ ក្លិបបាល់ទាត់បិសាចក្រហម Manchester United បានប្រកួតឈ្នះ ក្រុមបាល់ទាត់ Liverpool ដោយលទ្ធផល ៣ ទល់នឹង ២ ។
ការប្រកួតឈ្នះនេះ គឺជាលើកទី ២ ហើយដែល ManU អាចទម្លាក់ក្រុម Liverpool បាន ដោយកាលពី ២ សប្តាហ៍មុន ក្រុមបិសាចក្រហម បានយកឈ្នះ Liverpool ដែលកំពុងតែកាក់កបនៅលើកំពួលតារាង Premier League ឱ្យធ្លាក់មកដល់លេខ ៤ វិញ ទោះបីជាបានត្រឹមលទ្ធផលស្មើគ្នាកាលនោះក៏ដោយ ។
ក្រោយពីឈ្នះវគ្គនេះ ManU នឹងត្រូវឡើងទៅប៉ះក្រុម West Ham United នៅវគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់ FA CUP ឆ្នាំ ២០២១ នេះ ខណៈដែលការប្រកួតធ្វើឡើងតែ ១ ជើងតែប៉ុណ្ណោះ ដោយនឹងធ្វើនៅលើទឹកដី Old Trafford របស់ ManU នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២១ ៕
ប្រភពៈ thefa