វិសាខា លើកពាន Siem Reap Charity Cup 2021 ក្រោយយកឈ្នះអង្គរថាយហ្គើរ
ការប្រកួតពានរង្វាន់សប្បុរធម៌ «SIEM REAP CHARITY CUP 2021» វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ទី ២៤ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រុមវិសាខា បានយកឈ្នះក្រុមបាល់ទាត់ អង្គរថាយហ្គើរ ដោយលទ្ធផល ២ ទល់នឹង ០ និង បានគ្រងជើងឯកពានរង្វាន់មួយនេះ ។
ពានរង្វាន់មុនចាប់ផ្តើមរដូវកាល ដែលល្បីល្បាញបំផុតប្រចាំឆ្នាំ ២០២១ នេះ បានរកឃើញជើងឯកក្រោយឆ្លងកាត់ ៤ ប្រកួត ដោយជ័យលាភីជើងឯកបានទៅវិសាខា ។ ក្រុមជើងឯករង បានទៅលើក្រុមម្ចាស់ទឹកដីខេត្តសៀមរាប អង្គរថាយហ្គើរ ចំណែកឯលេខ ៣ បានទៅលើក្រុមព្រះខ័នរាជស្វាយរៀង ឯ ក្រុមក្រសួងការពារជាតិចំណាត់ថ្នាក់លេខ ៤ ។
គួរឱ្យដឹងដែរថា ពានរង្វាន់ សប្បុរធម៌ ” SIEM REAP CHARITY CUP 2021 បង្កើតឡើងក្នុងគោលបំណងរៃអង្គាស់ប្រាក់ដើម្បីជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ និង មួយផ្នែកទៀតយកទៅអភិវឌ្ឍន៍បាល់ទាត់នៅក្នុងខេត្តសៀមរាប ។ ចំពោះក្រុមចូលរួមប្រកួតទាំង ៤ ក៏បានសាកជើងគ្នាផងដែរ ដើម្បីត្រៀមរៀបចំខ្លួនក្នុងការប្រកួតលីគកំពូលកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមនាដើមខែមីនា ឆ្នាំ ២០២១ ខាងមុខនេះ ៕
ប្រភពៈ SRU