ត្រៀមៗថ្ងៃអាទិត្យនេះ អង្គរថាយហ្គើរ ជួប វិសាខា វគ្គផ្តាច់ព្រ័ត្រពាន Siem Reap Charity Cup
ការប្រកួតវគ្គដំបូង ពានរង្វាន់ Siem Reap Charity Cup ឆ្នាំ ២០២១ បានបញ្ចប់ការប្រកួតហើយ ដោយបានស្វែងរកឃើញក្រុមចំនួន ២ ដែលត្រូវប្រកួតដណ្តើមពានរង្វាន់នេះ គឺវិសាខា ត្រូវជួបជាមួយនឹង អង្គរថាយហ្គើរ នៅថ្ងៃអាទិត្យ ទី ២៤ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ៣ និង ៣០ នាទី ល្ងាចនៅកីឡដ្ឋាន SRU ។
ចំណែកឯការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ គឺក្រុមដែលចាញ់ទាំង ២ ព្រះខ័នរាជស្វាយរៀង ត្រូវជួបជាមួយនឹង ក្លិបបាល់ទាត់ក្រសួងការពារជាតិ នៅថ្ងៃ សៅរ៍ ទី ២៣ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ៣ និង ២០ នាទី នៅកីឡដ្ឋាន SRU ដូចគ្នា ។
គួររំឭកថា ក្រុមវិសាខា បានយកឈ្នះ ក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២ ទល់នឹង ១ ។ ចំណែកឯក្លិបបាល់ទាត់អង្គរថាយហ្គើរ បានយកឈ្នះ ក្លិបបាល់ទាត់ក្រសួងការពារជាតិ ដោយលទ្ធផល ១ ទល់នឹង ០ ៕
ប្រភពៈ SCC