Aguero តេស្តិ៍ឃើញ កូវីដ ១៩ ស្របពេលដែល ManCity ត្រូវប្រជែងកំពូលតារាង
នៅព្រឹកថ្ងៃសុក្រ ទី ២២ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ Sergio Aguero ខ្សែប្រយុទ្ធស៊ីថ្លៃជាងគេបំផុតនៅលីគកំពូល អង់គ្លេស English Premier League ត្រូវបានគេតេស្តិ៍ឃើញថាមានផ្ទុកវីរុស កូវីដ ១៩ ក្រោយពី Manchester City បានយកឈ្នះ Aston Villa ដោយលទ្ធផល ២ ទល់នឹង ០ ។
នេះគឺត្រូវធ្វើឱ្យក្រុម Manchester City កាន់តែខើចកម្លាំងបន្ថែមទៀត ដោយគេអាចនឹងត្រូវអវត្តមានយ៉ាងហោចណាស់ក៏ ៣ ប្រកួត ខណៈដែល Manchester City ត្រូវការជ័យជម្នះជាចាំបាច់ដើម្បីឡើងទៅកាន់កំពូលតារាង ដោយទម្លាក់ Manchester United មកលេខ ២ វិញ ។
គួររំលឹកដែរថា ក្នុងរដូវកាលថ្មីនេះ Sergio Aguero ទើបតែបានបង្ហាញខ្លួន ៥ ប្រកួតតែប៉ុណ្ណោះ ក្នុងចំណោម ១៨ ប្រកួតកន្លងមក ដោយសារតែមានបញ្ហារបួសជង្គង់ញាំញីកាលពីដើមរដូវកាលមកម្ល៉េះ៕
ប្រភពៈ CityReport