អីយ៉ាស់! ManU, PSG និង Real Madrid កំពុងប្រទាញគ្នាយក Harry Kane ហើយ!
Harry Kane កីឡាករខ្សែប្រយុទ្ធ របស់ក្លិប Tottenham Hotspur កំពុងត្រូវបានក្លិបជាច្រើននៅបារាំង (Ligue I), លីគកំពូលអង់គ្លេស (English Premier League) និង លីគកំពូលអេស្ប៉ាញ ( La Liga) មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីលេចឮថាគេត្រៀមចាកចេញពីក្លិប ។
ក្នុងនោះដែរ ក្លិបយក្សបារាំអ Paris Saint Germaint បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ដោយលោក Mauricio Pochettino គ្រូបង្គោល របស់ PSG បានដាក់គោលដៅទិញកីឡាកររូបនេះ នៅពេលដែល Kylian Mbappe ចាកចេញពីក្លិបនាពេលខាងមុខនេះ ។
គួរឱ្យដឹងដែរថា ក្រៅពីក្លិប PSG កីឡាករខ្សែប្រយុទ្ធ Harry Kane ក៏ត្រូវបានក្លិបផ្សេងទៀត ដូចជា Manchester United និង Real Madrid កំពុងតែត្រៀមខ្លួនទាក់ទងរូបគេ ពីព្រោះនៅ Spur តំណែងរបស់គេកំពុងតែត្រូវប្រជែងដោយកីឡាករខ្សែប្រយុទ្ធ Son៕
ប្រភពៈ skysport