ឡើងកំពូលតារាងភ្លាម AC Milan ចាប់ផ្តើមទាក់យកកីឡាករពី Juventus
កីឡាករខ្សែប្រយុទ្ធក្រូអាត Mario Mandzukic ត្រូវបានក្លិបបាល់ទាត់លីគកំពូលអ៊ីតាលី AC Milan ប្រកាសថាបានក្លាយជាកីឡាកររបស់ខ្លួន កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែមករា ឆ្នាំ ២០២១ នេះ ក្រោយពីផ្លាស់ចេញពី Juventus ។
ជាមួយនឹងការផ្ទេរមក AC Milan កីឡាករខាងលើត្រូវបានក្លិបផ្តល់កុងត្រាឱ្យ ៦ ខែសិន ដោយរង់ចាំការបន្តកុងត្រាថ្មី ក្រោយពីចប់រដូវកាលនេះ ។ កីឡាករ Mario Mandzukic នឹងពាក់អាវលេខ ៩ នៅ AC Milan ដោយគ្រោងនឹងចាប់ដៃគូជាមួយនឹង Zlatan ដើម្បីរក្សាតំណែងកំពូលតារាង Seria ។
គួរឱ្យដឹងដែរថា ដ្បិតតែវ័យឈានចូល ៣៤ ឆ្នាំ ក្តី ក៏ប៉ុន្តែ Mario Mandzukic នៅលេងបាល់បានយ៉ាងល្អ ដោយកាលពីឆ្នាំ ២០១៨ កន្លងទៅបានជួយឱ្យ ក្រូអាតឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៕
ប្រភព៖ dailymail