ចាំអ៊ុតមើល! អង្គរថាយហ្គើរ ឬ ក្រសួងការពារជាតិ ឡើងទៅជួបវិសាខា វគ្គផ្តាច់ព្រ័ត្រ?
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី ២១ ខែមករា ឆ្នាំ ២០២១ នេះ ការប្រកួត Siem Reap Charity Cup មានការប្រកួត ១ គូទៀត ដោយក្លិបអង្គរថាយហ្គើរ និងត្រូវជួបជាមួយនឹង ក្លិបបាល់ទាត់ក្រសួងការពារជាតិ នៅវេលាម៉ោង ៣ និង ៣០ នាទីល្ថាច នៅកីឡដ្ឋាន SRU ។
ការប្រកួតនេះនឹងត្រូវស្វែងរកក្រុមខ្លាំង ១ ក្រុមដើម្បីឡើងទៅជួបក្រុមវិសាខា ដែលឈេចាំនៅវគ្គផ្តាច់ព្រ័ត្រ ក្រោយពីបានយកឈ្នះក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២ ទល់នឹង ១ កាលពីល្ងាចថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ។
គួរឱ្យដឹងដែរថា ទឹកប្រាក់ដែលទទួលបានពីការលក់សំបុត្រចូលរួមទស្សនាក្នុងការប្រកួតពានរង្វាន់សប្បុរធម៌នេះ មួយផ្នែកនឹងបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងមួយផ្នែកទៀតយកទៅបំផុសសកម្មភាពបាល់ទាត់នៅក្នុងខេត្តសៀមរាបតាមរូបភាពជា Football Clinic ៕