នេះជា ក្លិបបាល់ទាត់ចំណាស់ជាងគេបំផុត បង្កើតឡើងតាំងពីជាង ១០០ ឆ្នាំមុន!
ក្លិបបាល់ទាត់ដំបូងបង្អស់នៅលើពិភពលោក Sheffield Football Club ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៥៧ ដែលមានការកកើតឡើងមុន សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA កកើតឡើងទៅទៀត (FIFA បង្កើតនៅឆ្នាំ ១៩០៤) ។
កើតមុន FIFA ៤៧ ឆ្នាំ ក្លិប Sheffield Football Club ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ FIFA និងសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ថាជាក្លិបចាស់បំផុត នៅលើលោក។
មុនពេលមានការរៀបចំចាត់ចែងច្បាប់នៅ FA ក្លិបបាល់ទាត់នីមួយៗ មានច្បាប់នៅក្នុងការប្រកួតដោយខ្លួនឯង ហើយ Sheffield Rules ជាបណ្ដុំនៃច្បាប់ផ្លូវការនៃការប្រកួត បានជះឥទ្ធិពលទៅលើច្បាប់របស់ FIFA ផងដែរ ។
Sheffield បានក្លាយជាសមាជិក នៃសហព័ន្ធបាល់ទាត់អង់គ្លេស(FA) នៅឆ្នាំ១៨៦៣ ប៉ុន្ដែ បន្ដប្រើប្រាស់ច្បាប់ការប្រកួតរបស់ពួកគេ ។ ទីបំផុត នៅចុងក្រោយ Sheffield បានសម្របតាមច្បាប់នៃការប្រកួតរបស់ FA នៅឆ្នាំ ១៨៧៨។
គួរឱ្យដឹងថា សព្វថ្ងៃក្លិបមួយនេះ កំពុងតែនៅមានដង្ហើមរស់នៅឡើយ ដោយកំពុងលេងនៅក្នុងក្របខណ្ឌ Northern Premier League – Division One South នៃប្រទេសអង់គ្លេស ៕
ប្រភព៖ AMS