Haaland កំពុងត្រូវប៉ាន់នៅ Premier League ខណៈដែល Chelsea ច្បាស់ជាងគេ
នៅក្នុងឆ្នាំ ២០២០ នេះ កីឡាករវ័យក្មេង Erling Haaland របស់ក្លិប Borussia Dortmund បានឡើងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លិបធំៗនៅលើពិភពលោក ជាពិសេសក្លិបមកពីលីគកំពូលអង់គ្លេស ។
ក្នុងនោះដែរ មានក្លិបធំៗ ៣ ដែលកំពុងតែតាមដាន និង ទាក់ទងរូបគេ ដែលរួមមាន Manchester United, Chelsea និង Real Madrid ជាដើម។ បើតាមប្រភពជិតស្និទ្ធទៅនឹងកីឡាករខាងលើ បានបង្ហើបផងដែរថា Chelsea អាចនឹងក្លាយជាក្លិបថ្មីរបស់ Haaland ដោយភាគីទាំងសងខាងកំពុងតែចចារគ្នា ហើយការផ្ទេរនឹងអាចក្លាយជាការពិតនៅដើមរដូវកាល ២០២១-២០២២ ឆាប់ៗខាងមុខនេះ។
Erling Haaland កំពុងតែលេចធ្លោនៅក្នុងក្លិប Borussia Dortmund ហើយថ្មីៗនេះរូបគេបានឈ្នះពានកីឡាករវ័យក្មេងល្អបំផុតនៅលើពិភពលោក។ គិតត្រឹម ២៦ ប្រកួតនៅ BVB គេអាចរកបាន ២៥ គ្រាប់ ហើយជម្រើសជាតិន៍រវេសវិញ ៧ ប្រកួត រកបាន ៦ គ្រាប់ ៕
ប្រភព៖ dailymail