ទីបំផុត Ozil ត្រៀមចេញពី Arsenal ទៅលេងនៅទួរគីហើយ!
កាលពីពេលថ្មីៗនេះ Mesut Ozil បានប្រកាសថាខ្លួនចង់ទៅចាកចេញពី Arsenal ទៅលេងនៅ លីគកំពូលអាមេរិក ឬ ក៏ក្លិប Fenerbahce នៃលីគកំពូលទួរគីវិញ ប្រសិនបើគេអាចចាកចេញពីក្លិបបាន ។
មកទល់នឹងពេលនេះ លោក Emre Belozoglu អតីតកីឡាករជម្រើសជាតិទួរគី និងបច្ចុប្បន្នជានាយកកីឡារបស់ក្លិប Fenerbahce បានប្រកាសថា លោកមានភាពជិតស្និទជាមួយនឹង Ozil ហើយនៅពេលនេះពួកគេទាំង ២ កំពុងតែចរចារគ្នាអំពីលក្ខខណ្ឌនៃការផ្ទេរទៅកាន់ទីនោះ ដែលអាចនឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះ។
គួររំលឹកថា អតីតខ្សែបម្រើប្រយុទ្ធអាល្លឺម៉ង់រូបនេះ ត្រូវបាន Arsenal ដកឈ្មោះចេញពីបញ្ជីឈ្មោះកីឡាករដែលធ្វើឱ្យគេត្រូវអវត្តមានពីក្នុងពានរង្វាន់ធំៗនានា ដូចជា Premier League និង UEFA Champions League ជាដើម ៕
ប្រភព៖ dailymail