វីរបុរសបិសាចក្រហម Wayne Rooney ប្រកាសចូលនិវត្តន៍ជាផ្លូវការហើយ!
អតីតកីឡាករខ្សែប្រយុទ្ធរបស់ជម្រើសជាតិអង់គ្លេស Wayne Rooney បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អាជីពនៅថ្ងៃចន្ទ ទី ១៨ ខែមករា ឆ្នាំ ២០២១ នេះជាផ្លូវការហើយ ក្រោយពីប្រឡូកក្នុងវិស័យបាល់ទាត់អស់រយៈកាលជិត ៣០ ឆ្នាំមក។
កីឡាកររូបនេះ ត្រូវបានគេស្គាល់ថាគឺជាវីរបុរសរបស់ ManU ចាប់តាំងពីឆ្នាំ ២០០៤ ដល់ ២០១៧ ដែលគេធ្លាប់បានលេង និង ចាប់ដៃគូជាមួយនឹងកីឡាករជាច្រើន ដោយរួមមានទាំង Ronaldo ផងដែរ។
បើនិយាយពីស្នាដៃវិញ កីឡាកររូបនេះបានបង្ហាញខ្លួន ៦៨៩ ប្រកួត និង ស៊ុតបាន ២៩០ គ្រាប់ ព្រមទាំងឈ្នះពានរង្វាន់ចំនួន ដល់ទៅ ១៦ ឯណោះ។
យ៉ាងណាមិញ ក្រោយពីចាកចេញពី Manchester United រូបគេបានផ្ទេរទៅកាន់ Everton និងចូលនិវត្តន៍ពីជម្រើសជាតិអង់គ្លេស មុននឹងបញ្ចប់អាជីពនាពេលនេះ៕
ប្រភព៖ VHN