Arsenal បន្តភាពខ្លាំង លត់ Newcastle ៣ ទល់នឹង ០
ក្លិបបាល់ទាត់ Arsenal បានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ ក្នុងការប្រកួត លីគកំពូលអង់គ្លេស English Premier League ប្រចាំសប្តាហ័ទី ១៩ របស់ខ្លួន ដោយបានយកឈ្នះ Newcastle ដោយលទ្ធផល ៣ ទល់នឹង ០ ។
៣ គ្រាប់នេះ រកបានដោយកីឡាករ Aubameyang Pierre-Emerick ២ គ្រាប់នៅនាទីទី ៥០ និង ៧៧ និង ១ គ្រាប់ទៀតរកបានដោយ កីឡាករ Bukayo Saka នៅនាទីទី ៦១។ ចំណែកឯ Newcastle រកមិនបានគ្រាប់បំបែកពងមាន់ឡើយ ។
គួរឱ្យដឹងដែរថា នៅពេលនេះ Arsenal កំពុងតែឈរនៅលេខចំណាត់ថ្នាក់លេខ ១០ ដោយឈ្នះ ៨ ស្មើ ៣ និង ចាញ់ ៨ មាន ២៧ ពិន្ទុ។ នេះគឺ ជាកំណត់ត្រាដ៏ល្អបំផុតរបស់ Arsenal ដោយរក្សានូវភាពមិនដែលចាញ់បានដល់ទៅ ៥ ប្រកួតជាប់ៗគ្នា៕
ប្រភព៖ dailymail