ត្រៀមៗ! Siem Reap Charity Cup ២០២១ បញ្ចេញកាលបរិច្ឆេទប្រកួតហើយ!
កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ សៀមរាប យូណាយធីត បានប្រកាសអំពីការបង្កើតពានរង្វាន់បាល់ទាត់សប្បុរធម៌ ” SIEM REAP Charity Cup 2021 ” ដែលនឹងប្រព្រឹត្តធ្វើឡើងនៅលើទឹកដីកីឡដ្ឋាន អេស អរ យូ ។
មកទល់នឹងពេលនេះ ពានរង្វាន់បាល់ទាត់សប្បុរសធម៍ (Siem Reap Charity Cup ២០២១) នេះ បានបញ្ចេញកាលបរិច្ឆេទ និង គូរប្រកួតហើយ ដែលមានដូចខាងក្រោម៖
- ថ្ងៃពុធ ទី ២០ មករា ឆ្នាំ ២០២១ ព្រះខ័នរាជស្វាយរៀង ប្រកួត វិសាខា វេលាម៉ោង ៣:៣០នាទីរសៀល
- ថ្ងៃព្រហស្បតិ៍ ទី ២១ មករា ឆ្នាំ ២០២១ អង្គរថាយហ្គើរ ប្រកួត ក្រសួងការពារជាតិ វេលាម៉ោង ៣:៣០នាទីរសៀល
ចំពោះក្រុមដែលចាញ់នឹងត្រូវប៉ះគ្នានៅថ្ងៃសៅរ៍ ទី ២៣ ខែមករា ឆ្នាំ ២០២១ ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ ៣ ខណៈដែលក្រុមឈ្នះត្រូវប្រកួតដណ្តើមពាននៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ ។ ចំពោះទឹកប្រាក់ដែលទទួលបានពីការលក់សំបុត្រចូលរួមទស្សនា និង អ្នកឧបត្ថម្ភពានរង្វាន់សប្បុរធម៌នេះ មួយផ្នែកនឹងបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងមួយផ្នែកទៀតយកទៅបំផុសសកម្មភាពបាល់ទាត់នៅក្នុងខេត្តសៀមរាបតាមរូបភាពជា Football Clinic ៕
ប្រភពៈ SRUFC