ManU នៅតែកំពូលតារាង តែ Liverpool ធ្លាក់ដល់លេខ ៤ ក្រោយជំនួបស្មើព្រឹកមិញនេះ
ក្នុងការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League រដូវកាល ២០២០-២០២១ ប្រចាំសប្តាហ៍ទី ១៨ នេះ ជំនួបដែលជក់ចិត្តជាងគេបង្អស់រវាង Manchester United និង Liverpool ក្នុងការដណ្តើមកាន់កាប់កំពូលតារាង បានត្រឹមបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០ ទល់នឹង ០ ។
ក្នុងប្រកួតនេះដ្បិតតែមិនមានអ្នកឈ្នះអ្នកចាញ់ក៏ពិតមែន ក៏ប៉ុន្តែវាបានធ្វើឱ្យក្រុម Manchester United ដែលមាន ៣៧ ពិន្ទុ បានកាន់កាប់កំពូលតារាងដោយជឿជាក់ ខណៈដែល Liverpool បានធ្លាក់ដល់លេខ ៤ ពីក្រោមក្រុម Manchester City ដែលមាន ៣៥ ពិន្ទុ និង Leicester City ដែលមាន ៣៥ ពិន្ទុ ដូចគ្នា ។
គួរឱ្យដឹងដែរថា ក្រុម Manchester United កំពុងតែរក្សាកំណត់ត្រាយ៉ាងល្អមួយ ដោយមិនទាន់ស្គាល់ពាក្យចាញ់ចាញ់នៅឡើយទេ នៅក្នុងការប្រកួតចំនួន ១២ ប្រកួតចុងក្រោយ ដោយបានឡើងពីបាតតារាងនៅដើមរដូវកាលរហូតដល់ កំពួលតារាងនាពេលនេះ ៕