Ronaldo ដាក់ ១ គ្រាប់ចុងម៉ោង ជួយឱ្យ Juventus ឈ្នះ ៣ ទល់នឹង ១
កាលពីយប់រំលងអាធ្រាត្រថ្ងៃ ចន្ទ ទី ១១ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ក្លិបបាល់ទាត់ Juventus បានយកឈ្នះក្រុម Sassuolo ដោយលទ្ធផល ៣ ទល់នឹង ១ ក្នុងការប្រកួតលីគកំពូលអ៊ីតាលី (Italy Seria A) ។
ក្នុងការប្រកួតនេះ នៅតង់ទី ១ ក្រុមទាំង ២ មិនអាចធ្វើអ្វីគ្នាបានឡើយ ដោយបានរក្សាលទ្ធផល ០ ទល់នឹង ០ នៅតង់ទី ១ ។ ចូលមកដល់តង់ទី ២ ក្រុម Sassuolo ទទួលបានកាតក្រហមភ្លាមៗនាដើមតង់ ក្រោយមក Juventus បានស៊ុតគ្រាប់នាំមុខដោយោកីឡាករ Danilo នៅនាទីទី ៥០ មុននឹងបន្ថែម នៅនាទីទី ៨២ ដោយ Ramsey និង ១ គ្រាប់នាចុងម៉ោង ដោយ Ronaldo ។ ងាកមកមើល Sassuolo វិញ ទោះបីជាបាត់បង់កីឡាករម្នាក់ ក៏នៅតែអាចរកបាន ១ គ្រាប់ដែរ ដោយកីឡាករ Defrel នៅនាទីទី ៥០ ។
គិតមកទល់នឹងពេលនេះ Juventus កំពុងស្ថិតនៅលេខ ៤ ក្នុងតារាង Seria A ដោយមាន ៣៣ ពិន្ទុ ខណៈដែល Ronaldo កំពុងតែស្ថិតនៅកំពូលតារាងអ្នកស៊ុតបានច្រើនជាងគេបំផុតនៅ អ៊ីតាលី ដោយរកបាន ១៥ គ្រាប់ និង តាមពីក្រោយដោយ Zlatan Ibrahimovic ៕
ប្រភព៖ skysport