បឹងកេត និង វិសាខា ស្ថិតនៅពូលណា នឹងដឹងច្បាស់នៅថ្ងៃទី ២៧ មករា
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នឹងធ្វើពិធីចាប់ពូល ការប្រកួតពានរង្វាន់ AFC CUP និង AFC Champions Leauge រដូវកាល ២០២១ របស់ខ្លួន នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ នៅឯទីស្នាក់ការរបស់ខ្លួន ដែលស្ថិតនៅក្នុងរដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
ក្នុងការចាប់ពូលនេះនឹងធ្វើឱ្យក្រុមទាំងអស់ក្នុងពានរង្វាន់ទាំង ២ នេះ បានដឹងច្បាស់ថាខ្លួននឹងស្ថិតនៅក្នុងពូលណា ជាមួយនឹងក្លិបណាខ្លះ ។ ចំពោះពានរង្វាន់ AFC CUP វិញ ក្នុងមួយពូលមាន ៤ ក្រុម ដែលជាក្រុមមកពីប្រទេសផ្សេងគ្នា ។
កម្ពុជា មានក្លិប ២ ដែលចូលរួមក្នុងពាន AFC CUP ដែលបឹងកេត បានឡើងវគ្គចែកពូលដោយស្វ័យប្រវត្តិ ចំណែកឯវិសាខា ត្រូវជម្រុះ ដោយប៉ះក្រុមមកពីទីម័រ Laenok United ដើម្បីទទួលបានកៅអីទៅជួបក្រុម Persipura របស់ឥណ្ឌូនេស៊ី ហើយបើឈ្នះទើបទទួលឱកាសមកកាន់វគ្គចែកពូល ៕
ប្រភព៖ sanout