មកមើលលទ្ធផល Premier League ២ គូ នៅថ្ងៃបើកឆ្នាំថ្មី ២០២១
ការប្រកួតសប្តាហ៍ដំបូងរបស់ ក្របខណ្ឌលីគកំពូលអង៉គ្លេស English Premier League កាលពីយប់រំលងអាធ្រាត្រ ថ្ងៃចន្ទ ទី ០៤ ខែមករា ឆ្នាំ ២០២០ កន្លងទៅនេះ គឺមានចំនួនតែ ២ គូ តែប៉ុណ្ណោះ ។
ក្នុងនោះ ក្រុម Leicester City បានបំបាក់ក្រុមម្ចាស់ផ្ទះ Newcastle United ដោយលទ្ធផល ២ ទល់នឹង ១ ។ ចំណែកឯមួយគូទៀត ដែលជាគូពិសេសដណ្តើមតំណែងក្រុមកំពូលតារាងទាំង ៥ នោះ ក្រុមមេឃខៀវ Manchester City បានយកឈ្នះ ក្រុម Chelsea ដោយលទ្ធផល ៣ ទល់នឹង ១ ហើយឡើងឈរលេខ ៥ កំពូលតារាង Premier Leauge ហើយរុញ Chelsea ធ្លាក់ដល់លេខ ៨ ។
គួរឱ្យដឹងដែរថា គិតត្រឹមសប្តាហ៍នេះ ក្រុម Liverpool នៅតែស្ថិតនៅកំពូលតារាង ដោយមាន ៣៣ ពិន្ទុ ខណៈ Manchester United ដែលឡើងជើងខ្លាំងក៏មាន ៣៣ ពិន្ទុដូចគ្នា តែឈរលេខ ២ ព្រោះគ្រាប់ចំណេញតិចជាង និង តាមពីក្រោយដោយ Leicester City ដែលមាន ៣២ ពិន្ទុ កំពុងឈរនៅលេខរៀងទី ៣ ៕
ប្រភព៖ EPL