១ គ្រាប់ របស់ De Jong ជួយឱ្យ Barcelona ឈ្នះក្រុមបាតតារាង ១ ទល់នឹង ០
ក្រុម FC Barcelona កំពុងតែស្ថិតនៅក្នុងផ្លូវល្អក្នុងប្រកួតទី ១ របស់ខ្លួន ប្រចាំឆ្នាំ ២០២១ នេះ ។ ដោយបានយកឈ្នះទៅលើក្រុមបាតតារាង SD HUESCA ក្នុងលទ្ធផល ១ ទល់នឹង ០ នៃការប្រកួត La Liga ប្រចាំសប្តាហ៍ទី ១៧ របស់ខ្លួន នាយប់រំលង អាធ្រាត្រ ថ្ងៃចន្ទ ទី ០៤ ខែមករា ឆ្នាំ ២០២០ កន្លងទៅនេះ។
ក្នុងការប្រកួតនេះ ក្រុមទាំង ២ ហាក់មិនអាចធ្វើអ្វីគ្នាបានឡើយ ដោយក្នុងនោះក្រុម FC Barcelona រកបាន ១ គ្រា់ប់ដើមតង់ ដោយកីឡាករ De Jong នៅនាទីទី ២៩។ ១ គ្រាប់ នេះ បានក្លាយជាគ្រាប់ពេជ្ររបស់ FC Barcelona ក្នុងការក្រសោបយក ៣ ពិន្ទុដំបូងក្នងឆ្នាំថ្មី ២០២១ នេះ។
៣ ពិន្ទុនេះពិតជាសំខាន់ខ្លាំងមែនទែន ដែលនាំក្រុមធ្លាក់ជើងមួយនេះ បានឡើងមកកាន់តំណែងក្រុមកំពូលទាំង ៥ នៃតារាងពិន្ទុ La Liga សារជាថ្មី ក្រោយខកខានចាប់តាំងពីបើករដូវកាល ២០២០-២០២១ នេះមក ខណៈដែលក្រុម Athletico Madrid កំពុងតែឈរលេខ ១ និង តាមពីក្រោយដោយ Real Madrid ឈរនៅលេខ ២៕
ប្រភព៖ laliga