Villareal ប្រកាសថាលែងត្រូវការ ខ្សែប្រយុទ្ធវ័យក្មេងជប៉ុន ទៀតហើយ!
លោក Unai Emery អ្នកដឹកនាំក្លិប Villareal FC បានប្រកាសថាក្លិបរបស់ខ្លួន លែងមានគម្រោងក្នុងការប្រើប្រាស់កីឡាករសញ្ជាតិជប៉ុន Takefusa Kubo ទៀតហើយ ដោយសារតែក្លិបនឹងផ្លាស់ប្តូរទម្រង់លេងនាពាក់កណ្តាលរដូវកាល ២០២០-២០២១ នេះ ។
លោកបានបន្ថែមទៀតថា កីឡាករជម្រើសជាតិជប៉ុន Takefusa Kubo នឹងអាចចាកចេញពីក្លិបបាន នាពាក់កណ្តាលខែមករាខាងមុខនេះ គឺនៅពេលដែរទីផ្សារដោះដូរកីឡាករបានបើក ។ Takefusa Kubo ត្រូវបាន Villareal ខ្ចីជើងពី Real Madrid កាលពីដើមរដូវកាលកន្លងទៅនេះ ដោយបង្ហាញខ្លួនបាន តែ ១១ ប្រកួតតែប៉ុណ្ណោះ ។
គួរឱ្យដឹងដែរថា Real Madrid ធ្លាប់បោះពាក្យគម្រាម Villareal ម្តងហើយ ថាប្រសិនបើ Kobu នៅតែមិនបានជាប់ជម្រើសដំបូងទេនោះ Real Madrid នឹងពិចារណាយកកីឡាកររូបនេះទៅដាក់នៅក្លិបផ្សេងវិញ ។ ដូចនេះ នេះគឺជាក្លិបទី ២ ហើយ សម្រាប់កីឡាករជប៉ុនខាងលើ ដែលត្រូវបាន Real Madrid ដាក់ឱ្យខ្ចីជើង ៕
ប្រភព៖ VHN