អ្នកគាំទ្រ Crush ព្រាត តែចៃដន្យអី អាជ្ញាកណ្តាលកម្រិត FIFA រូបនេះ មានប្តីបាត់ទៅហើយ!
Fernanda Colombo បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុក នៅក្នុងពិភពបាល់ទាត់ ប្រសិនបើគេនិយាយអំពីអាជ្ញាកណ្តាលស្ត្រី។ Fernanda Colombo មានវ័យ ២៩ ឆ្នាំ ជាជនជាតិប្រេស៊ីល ហើយក៏ជាអាជ្ញាកណ្តាលស្ត្រីដំបូងបំផុតរបសប្រេស៊ីល ដែលមានកម្រិត FIFA និង ទទួលបាននូវការងារកាត់សេចក្តីនៅ World Cup ផងដែរ។
បន្ថែមពីលើជំនាញយ៉ាងច្បាស់លាស់ជាអាជ្ញាកណ្តាល នារីមានកម្ពស់ ១៧២ សង់ទីម៉ែត្ររូបនេះ ក៏ត្រូវបានគេស្គាល់ និង ល្បីល្បាញខ្លាំងនៅក្នុងប្រទេសប្រេស៊ីល ដោយសារតែសម្រស់ដ៏ទាក់ទាញរបស់នាង។ ស្រីស្អាតរូបនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាង ៦ លានដុល្លារ។
អ្វីដែលអ្នកគាំទ្រពុះកញ្ជ្រោលបញ្ចេញមតិខ្លាំង ក្រោយពីពួកគេបានដឹងថា អាជ្ញាកណ្តាលដែលមានទំហំទាំង (៣៦-២៥-៣៦) ម្នាក់នេះ គឺមានប្តីរួចទៅហើយ ហើយស្វាមីរបស់នាងមានអាជីពជាអាជ្ញាកណ្តាលកម្រិតពិភពលោក Sandro Meira Ricci ទៀតផង។ ដ្បិតតែមិនទាន់បានរៀបការក៏ពិតមែន ក៏ប៉ុន្តែពួកគេទាំង ២ កំពុងតែរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ៕
ប្រភព៖ sportsera