FIFA ប្រកាសឆាចោល FIFA WORLD CUP ២០២១ ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ
ការប្រកួត FIFA WORLD CUP U-20 ២០២១ គ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ ២០២១ ខាងមុខនេះ ដែលឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះ ខណៈដែលប្រទេសមួយនេះ ក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះ Asian Games ២ លើកផងដែរ កាលពីឆ្នាំ ១៩៦២ និង ២០១៨ ។
អ្វីៗដែលគ្រោងទុកត្រូវបានផ្លាស់ប្តូរ ដោយនៅថ្ងៃសុក្រ ទី ២៥ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានប្រកាសជាផ្លូវការថា ពានរង្វាន់មួយនេះ នឹងមិនត្រូវបានប្រារព្វធ្វើឡើយ ដោយសារតែប្រទេសនានាទូទាំងពិភពលោក មិនទាន់បានធូរស្បើយពីកូវីដ ១៩ ខណៈដែលប្រទេសម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក៏នៅមិនទន់ឃើញភាពស្រាកស្រាន្តនៃមេរោគនេះដែរ ។
បន្ថែមពីនេះ FIFA បានប្រកាសថានឹងលើកពេលពានរង្វាន់នេះ ទៅឆ្នាំ ២០២៣ វិញ ហើយឥណ្ឌូនេស៊ី នៅតែជាម្ចាស់ផ្ទះពានរង្វាន់នេះដដែល ។ ទោះបីជាបែបនេះក្តី ចំពោះការប្រកួតពានរង្វាន់ AFC U19 វិញ នៅមិនទាន់មានការបង្ហើបនៅឡើយទេ ដោយសារតែពានរង្វាន់នេះគឺជាការប្រកួតស្វែងរកក្រុមខ្លាំងដើម្បី ទៅ FIFA WORLD CUP ២០២១ នៅឥណ្ឌូនេស៊ីនេះ ៕
ប្រភព៖ AFF