វិសាខា ត្រូវជម្រុះ ២ តង់ជាមួយក្លិបទីម័រ និង ឥណ្ឌូនេស៊ីសិន មុននឹងបានលេង AFC CUP វគ្គចែកពូល
កាលពីពេលកន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានចេញសេចក្តីប្រកាសមួយ ក្នុងការផ្លាស់ប្តូរល័ក្ខខណ្ឌក្នុងវគ្គជម្រុះពានរង្វាន់ AFC CUP ឆ្នាំ ២០២១ ដើម្បីសមស្របទៅនឹងបរិបទនៃជំងឺកូវីដ ១៩ ដោយបន្ថយការប្រកួតឱ្យបានកាន់តែច្រើនតាមតែអាចធ្វើទៅបាន ។
ក្នុងនោះការប្រកួតវគ្គជម្រុះត្រូវបានធ្វើឡើងតែ ១ ជើងប៉ុណ្ណោះ ហើយត្រូវបែងចែកជា ២ ដំណាក់កាល ដោយក្រុមចំណាត់ថ្នាក់ក្រោមទាំង ៤ នៃតំបន់អាស៊ាន (កម្ពុជា ឡាវ ព្រុយណេ ទីម័រ) ត្រូវប្រកួតគ្នាដើម្បីរកក្រុមឈ្នះទៅជួបក្រុម ២ ដែលឈរចាំ (ឥណ្ឌូនេស៊ី និង មីយ៉ាន់ម៉ា) ហើយអ្នកឈ្នះទើបអាចឡើងទៅវគ្គចែកពូល AFC CUP ។
ដែលនោះមានន័យថា ក្រុមវិសាខា របស់កម្ពុជា ត្រូវប្រកួតជាមួយនឹងក្រុម Leonak United (ទីម័រ) ហើយក្រុមឈ្នះ នឹងឡើងទៅជួបក្រុម Persipura Jayapura ដើម្បីប្រកួតដណ្តើមកៅអី AFC CUP វគ្គចែកពូល ៕
Leonak United (ទីម័រ)
Persipura Jayapura