Ronaldo បញ្ចេញសារយ៉ាងមានន័យ ជូនចំពោះអ្នកគាំទ្រ ក្នុងថ្ងៃបុណ្យណូអែល
នៅរាត្រីឈានចូលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០ ដែលត្រូវជាថ្ងៃបុណ្យណូអែល កីឡាករបាល់ទាត់ Christiano Ronaldo បានបង្ហោះសារនៅក្នុងទំព័រហ្វេសប៊ុគផ្លូវការរបស់ខ្លួន ដោយបានជូនពរមនុស្សគ្រប់គ្នាឱ្យទទួលបាននូវសេចក្តីសុខ សុខភាព និង ពោរពេញទៅដោយក្តីស្រឡាញ់ ក្នុងឱកាសបុណ្យណូអែលនេះ ។
ក្រៅពីសារដ៏មានន័យនេះ Ronaldo បានបង្ហោះរូបភាពមួយសន្លឹកអមជាមួយនឹងសារនេះ ដោយមានរូបភាពប្រពន្ធ (នាង Georgina Rodriguez) និង កូនៗទាំង ៤ រូបរបស់ខ្លួន ដោយគ្រប់គ្នាបានតែងខ្លួនក្នុងឈុតសំលៀកបំពាក់ពណ៍ក្រហម ខ្មៅ និង បៃតង អបអរសាទរថ្ងៃបុណ្យណូអែល ។
គួរឱ្យដឹងដែរថា កីឡាករបាល់ទាត់ Christiano Ronaldo ត្រូវបានគេចាត់ទុកថា ជាឳពុកដ៏ល្អមួយរូប ដែលតែងតែចិញ្ចឹមបីបាច់ថែរក្សាកូនៗរបស់ខ្លួន បើទោះបីជាពួកគេទាំងអស់មានម្តាយផ្សេងៗគ្នាក៏ដោយ៕
ប្រភព៖ CR7